ASUS Republic of Gamers បានដាក់បង្ហាញផលិតផល AI ផ្នែក Gaming និងជាច្រើនទៀតនៅ Computer 2024

AMD បានដាក់បង្ហាញនូវស៊ីភីយូជំនាន់ថ្មី Zen 5 សម្រាប់កុំព្យូទ័រលើតុ Desktop ជាមួយនឹងម៉ូឌែលកំពូល Ryzen 9 9950X អះអាងថាជាស៊ីភីយូ Desktop ខ្លាំងជាងគេបង្អស់។ AMD Ryzen 9000 Series ជំនាន់ក្រោយនេះប្រើប្រាស់ Socket AM5 ហើយក្រៅពី Ryzen 9 9950X ក៏រួមមានដូចជា Ryzen 9 9900X, Ryzen 7 9700X និង Ryzen 5 9600X ផងដែរ។

ស៊ីភីយូកំពូល Ryzen 9 9950X នេះមាន 16-core, 32-thread ជាមួយ L2+L3 cache ចំនួន 80MB និងមានល្បឿន 5.7GHz boost clock ក៏ដូចជាប្រើប្រាស់ 170W នៃ TDP កម្លាំងសរុប។

AMD ប្រៀបធៀប Ryzen 9 9950X ជាមួយ Intel Core i9-14900K ហើយបានបង្ហាញថា ការតេស្ដនៅក្នុង Blender ដំណើរការប្រសើរជាង 56%, តេស្ដនៅក្នុង Cinebench R24 ប្រសើរជាង 21% រីឯការតេស្ដលេងហ្គេមវិញ វាក៏អាចលេង Cyberpunk 2077 បានប្រសើរជាង 13% និងលេង Horizon Zero Dawn បាន 23% ប្រសើរជាងថែមទៀតផង។

បច្ចេកវិទ្យា Zen 5 architecture របស់ AMD នៅលើ 9950X មានប្រព័ន្ធដំណើរការ 16% ប្រសើរជាងមុនផ្នែក IPC បើប្រៀបធៀបទៅនឹង Zen 4 ជំនាន់មុន និងលើកឡើងមកថា Zen 5 មានល្បឿន data bandwidth ខ្ពស់ជាងមុនដល់ទៅ 2 ដង និងល្បឿន AI ប្រសើរជាងជំនាន់មុន 2 ដងដូចគ្នា។

 

ការបន្ដប្រើប្រាស់ Socket AM5 រហូតដល់ឆ្នាំ 2027 ត្រូវបានប្រកាសដោយ AMD នៅក្នុងព្រឹត្តិការណ៍ថ្មីនេះ ដោយកាលពីប្រកាសចេញដំបូងក្នុងឆ្នាំ 2022 គឺមានគម្រោងថាបន្ដប្រើប្រាស់ត្រឹមឆ្នាំ 2025 ប៉ុណ្ណោះ។ ចំណែកឯ Socket AM4 ប្រកាសចេញនៅឆ្នាំ 2016 ក៏នៅបន្ដប្រើប្រាស់ទៀតផងដែរ ដោយស៊ីភីយូថ្មីៗ Ryzen 9 5900XT និង Ryzen 7 5800XT នៅប្រើប្រាស់ Socket AM4 ដដែល។

ចាប់ផ្ដើមពីខែកក្កដា 2024 ខាងមុខនេះតទៅ AMD នឹងដាក់លក់ស៊ីភីយូថ្មីៗទាំងអស់នេះជាផ្លូវការហើយ ជាមួយតម្លៃនឹងប្រកាសប្រាប់តាមក្រោយ។

ប្រភព ៖​​ CAMBO REPORT