CPU AMD RYZEN IOOOO SERIES ត្រូវបានគេ ចចាមអារ៉ាមថាអាចមានរហូតដល់ ២៤ CORE
ក្រុមហ៊ុន AMD ត្រូវបានគេលេចឮព័ត៌មានថា នឹងត្រៀមបញ្ចេញនូវ CPU សម្រាប់កុំព្យូទ័រលើតុជំនាន់ក្រោយរបស់ខ្លួន ដែលមានឈ្មោះថា Ryzen 10000។ បន្ទះឈីបថ្មីទាំងនេះ អាចនឹងមានរហូតដល់ ៧ ម៉ូឌែលផ្សេងគ្នា ដោយចាប់ផ្តើមពី ៦ core រហូតដល់ ២៤ core សម្រាប់ម៉ូឌែលដែលមានកម្លាំងខ្លាំងបំផុត។
ចំនួន core កាន់តែច្រើន មានន័យថាវាផ្ដល់នូវសមត្ថភាពកាន់តែខ្ពស់សម្រាប់ការលេងហ្គេម ការកាត់តវីដេអូ ការផ្សាយផ្ទាល់ (streaming) និងការងារធ្ងន់ៗ។ CPU ថ្មីទាំងនេះ ក៏ត្រូវបានគេរំពឹងថានឹងមានល្បឿនលឿន និងសន្សំសំចៃថាមពលជាងមុនផងដែរ ដោយសារការប្រើប្រាស់រចនាសម្ព័ន្ធ Zen 6 ថ្មីរបស់ AMD។
អ្វីដែលកាន់តែពិសេសនោះ ពួកវាអាចនឹងនៅតែអាចប្រើប្រាស់ជាមួយ motherboard រន្ធ AM5 បច្ចុប្បន្នបាន ដែលធ្វើឱ្យការដំឡើងស៊េរី (upgrade) កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់។
អានបន្ថែមនៅទីនេះ៖ https://tinyurl.com/mrtp2bnx Source By SS Cambodia